រំលងទៅអត្ថបទ
ឥតគិតថ្លៃសម្រាប់ Windows 10 និង 11 · មានកំណែ Mac ដែរ

កម្មវិធីថត screenshot និងថតវីដេអូអេក្រង់ ឥតគិតថ្លៃ សម្រាប់ Windows 10 និង 11

ចុច PrtSc ហើយអូសកណ្ដុរលើកន្លែងដែលចង់ថត។ គូសព្រួញ ដាក់លេខជំហាន ឬធ្វើឱ្យព្រិលព័ត៌មានសម្ងាត់ ផ្ទាល់លើ screenshot ភ្លាម មិនបាច់បើកកម្មវិធីកែរូបផ្សេង។ រួចចម្លង រក្សាទុក ឬផ្ញើជា link។ កម្មវិធីនេះក៏ជា screen recorder ដែរ៖ ថតវីដេអូអេក្រង់បាន ហើយចម្លងអក្សរពីរូបភាពក៏បាន។

  • មិនបាច់បង្កើតគណនី
  • គ្មាន watermark
  • x64 · x86 · ARM64
  • អ្នកប្រើជាង 20,000 នាក់
Sleekshot លើ Windows 11៖ screenshot ដែលមានព្រួញ លេខជំហាន និងកន្លែងធ្វើឱ្យព្រិល
PrtSc→ចុច PrtSc Ctrl+U→ផ្ញើជា link

ថត screenshot មានព្រួញ និងអក្សរ ក្នុង 5 វិនាទី

  1. 1

    ចុច PrtSc

    អូសកណ្ដុរលើកន្លែងដែលចង់ថត។ ចង់ថតផ្ទាំងកម្មវិធីមួយ ចុចលើវា។ ចង់ថតអេក្រង់ទាំងមូល ចុច Ctrl+A។

  2. 2

    គូរ និងសរសេរ

    គូសព្រួញ ដាក់លេខ 1, 2, 3 តាមជំហាន ធ្វើឱ្យព្រិលអ្វីដែលមិនចង់ឱ្យគេឃើញ ឬសរសេរពាក្យពន្យល់។ អ្វីៗគូរផ្ទាល់លើ screenshot មិនបើកផ្ទាំងថ្មីទេ។

  3. 3

    ផ្ញើ

    Ctrl+C ចម្លង រួចបិទភ្ជាប់ក្នុង Telegram ឬ chat ណាក៏បាន។ Ctrl+S រក្សាទុកជាឯកសារ។ Ctrl+U បាន link ដែលអ្នកណាក៏បើកមើលបាន។

5វិនាទី

ថត គូសព្រួញ ហើយផ្ញើ

30ម៉ោង

សន្សំបានក្នុងមួយឆ្នាំ

0

ចុចលើសឥតប្រយោជន៍

បង្ហាញឱ្យមើល ងាយជាងពន្យល់

អ្វីៗដែលកម្មវិធីថត screenshot គួរមាន ហើយថែមទាំងថតវីដេអូអេក្រង់បានទៀត។

មុខងារទាំងអស់ →

ព្រួញ លេខជំហាន និងអក្សរ

ព្រួញ 7 បែប លេខ 1, 2, 3 តាមជំហាន ធ្វើឱ្យព្រិល ប៊ិចគូសបន្លិច អក្សរ និងរាងផ្សេងៗ មាន 20 ពណ៌ឱ្យជ្រើស។

មើលបន្ថែម →
ព្រួញ លេខជំហាន និងអក្សរ

Screen recorder គ្មាន watermark

ថតវីដេអូផ្នែកណាមួយនៃអេក្រង់ជា MP4 មានសំឡេងកុំព្យូទ័រ សំឡេងមីក្រូហ្វូន និងមុខអ្នកពី webcam ក្នុងរង្វង់តូច។ ពេលចុចកណ្ដុរ មានរង្វង់លេចឡើងឱ្យគេឃើញ ហើយអ្នកអាចគូរលើអេក្រង់ទាំងកំពុងថត។

Screen recorder គ្មាន watermark

ចម្លងអក្សរពីរូបភាព

ជ្រើសអក្សរលើអេក្រង់ ហើយចុច Ctrl+O។ អក្សរនោះចម្លងរួច បិទភ្ជាប់បានដូចអក្សរធម្មតា។ មិនត្រូវការអ៊ីនធឺណិត ហើយស្គាល់ភាសាច្រើន។

មើលបន្ថែម →

ផ្ញើជា link

ចុច Ctrl+U៖ រូបភាព upload ហើយ link ចម្លងឱ្យភ្លាម។ មិនបាច់បង្កើតគណនី។

មើលបន្ថែម →

ទំហំត្រូវភ្លាម

វាយទទឹង និងកម្ពស់ ឬជ្រើសទំហំស្រាប់សម្រាប់ Instagram, YouTube Shorts, X, LinkedIn ឬស្លាយ 16:9។

មើលបន្ថែម →

ប្រើក្ដារចុចបានទាំងអស់

ឧបករណ៍នីមួយៗមានគ្រាប់ចុចរៀងខ្លួន។ PrtSc ប្រើបានភ្លាមក្រោយដំឡើង ឬប្ដូរទៅគ្រាប់ចុចផ្សេងតាមចិត្ត។

PrtSc 1 S B T H Ctrl+C Ctrl+U Ctrl+O V

លឿនជាង ប៉ុន្មាន?

យើងសាកកិច្ចការដែលគេធ្វើញឹកញាប់ជាងគេ៖ ថត screenshot គូសព្រួញ ហើយសរសេរពាក្យពន្យល់។ នេះជាពេលដែលកម្មវិធីនីមួយៗត្រូវការ។

* កិច្ចការ៖ ថតផ្នែកមួយនៃអេក្រង់ គូសព្រួញ និងសរសេរពាក្យពន្យល់។ វាស់លើ Windows 11។

Sleekshot 5 វិនាទី
Lightshot 7 វិនាទី
ShareX 10 វិនាទី
Snipping Tool (Windows) 45 វិនាទី

Sleekshot ធៀបនឹង Snipping Tool, Lightshot និង ShareX

ធៀបខ្លីៗ និងត្រង់ៗ គិតត្រឹមខែតុលា ឆ្នាំ 2026។

មុខងារ Sleekshot Snipping Tool Lightshot ShareX
តម្លៃ ឥតគិតថ្លៃ ឥតគិតថ្លៃ មានស្រាប់ក្នុង Windows ឥតគិតថ្លៃ ឥតគិតថ្លៃ open source
ព្រួញ លេខជំហាន និងធ្វើឱ្យព្រិល មានទាំងបី មានតែប៊ិចគូរដោយដៃ មានព្រួញ តែមិនអាចធ្វើឱ្យព្រិល ឬដាក់លេខជំហាន មានទាំងបី
ថតវីដេអូអេក្រង់មានសំឡេង មាន មាន គ្មាន មាន (ត្រូវការ FFmpeg)
មុខពី webcam ក្នុងវីដេអូ មាន គ្មាន គ្មាន មាន (ត្រូវការ FFmpeg)
ចម្លងអក្សរពីរូបភាព មាន មិនត្រូវការអ៊ីនធឺណិត មាន (Text actions) គ្មាន មាន
ផ្ញើជា link ភ្លាមៗ មិនបាច់មានគណនី គ្មាន មាន (link សាធារណៈ prnt.sc) មាន តាមសេវា upload ច្រើន
កំណែ Mac មាន (សាមញ្ញជាង ឥតគិតថ្លៃ) គ្មាន មាន គ្មាន
រៀនប្រើយូរប៉ុណ្ណា ប៉ុន្មាននាទី ប៉ុន្មាននាទី ប៉ុន្មាននាទី យូរ ព្រោះការកំណត់ច្រើន
អានការប្រៀបធៀបពេញ →

មានប្រយោជន៍សម្រាប់អ្នកណា

សម្រាប់អ្នកដែលតែងពន្យល់អ្វីៗលើអេក្រង់ ឱ្យមិត្តរួមការងារ អតិថិជន ឬសិស្ស។

អ្នកសរសេរកម្មវិធី និងអ្នកតេស្ត

ថត screenshot កំហុស ដាក់លេខតាមជំហាន ធ្វើឱ្យព្រិលពាក្យសម្ងាត់ ហើយបិទភ្ជាប់ link ក្នុង Jira ឬ Slack ភ្លាម។

ផ្នែកជំនួយអតិថិជន និង IT

បង្ហាញឱ្យច្បាស់ថាត្រូវចុចត្រង់ណា។ វីដេអូខ្លី 20 វិនាទី ងាយយល់ជាងអ៊ីមែលវែងៗ។

អ្នករចនា និងអ្នកគ្រប់គ្រងគម្រោង

គូសរង្វង់កន្លែងដែលត្រូវកែលើ screenshot គេហទំព័រ ហើយសរសេរថាត្រូវកែអ្វី។

គ្រូ និងសិស្ស

ថតស្លាយ គូសបន្លិចចំណុចសំខាន់ ហើយចម្លងអក្សរពីរូបភាព។

អ្នកធ្វើវីដេអូ និងអ្នកលក់អនឡាញ

រូបទំហំត្រូវសម្រាប់ Shorts, Stories និង post លើ Facebook។ វីដេអូបង្រៀនដែលមានមុខអ្នកនៅជ្រុងអេក្រង់។

ការងារការិយាល័យ

មិនបាច់សរសេរអ៊ីមែលវែងៗ ប្រាប់ថាត្រូវចុចត្រង់ណាទៀតទេ។ ថត គូសព្រួញ ចុច Ctrl+V ហើយគេយល់ភ្លាម។

មានលើ Mac ដែរ

Sleekshot សម្រាប់ Mac ឥតគិតថ្លៃលើ App Store

ចុច ⌘⇧2 រួចគូសព្រួញ ប្រអប់ សរសេរអក្សរ ឬធ្វើឱ្យព្រិលអ្វីដែលមិនចង់ឱ្យគេឃើញ។ ចម្លងអក្សរពីរូបភាពក៏បានដែរ។ ជាកម្មវិធីតូចមួយនៅលើ menu bar សម្រាប់ macOS 12 ឡើងទៅ។

មើលកំណែ Mac →

ការណែនាំ៖ ថត screenshot និងថតវីដេអូអេក្រង់

ការណែនាំទាំងអស់ →
Mac

Shortcut ក្ដារចុចសម្រាប់ថតអេក្រង់លើ Mac៖ បញ្ជីពេញលេញ និងរបៀបប្ដូរ

គ្រប់ shortcut ថតអេក្រង់លើ Mac ក្នុងតារាងតែមួយ៖ ⌘⇧3, ⌘⇧4, Space, ⌘⇧5, ⌘⇧6, Control ដើម្បីចម្លង និងរបៀបប្ដូរ ឬបិទវាក្នុង System Settings។

17 តុលា 2026 អានរយៈពេល 17 នាទី

កម្មវិធី និងជម្រើសផ្សេង

ជម្រើសជំនួស ShareX៖ ពេលណាគួរប្ដូរ និងប្រើអ្វីជំនួស

ជម្រើសជំនួស ShareX ឆ្នាំ 2026៖ ប្រៀបធៀប Sleekshot, Greenshot, Flameshot, Snipping Tool និង Snagit លើការកំណត់ ការថតវីដេអូ ការចែករំលែក និងតម្លៃ។

16 តុលា 2026 អានរយៈពេល 28 នាទី

សំណួរដែលគេសួរញឹកញាប់

យើងជាក្រុមតូចមួយ ហើយយើងអានសារទាំងអស់។ ជាធម្មតាយើងឆ្លើយតបក្នុងរយៈពេលមួយ ទៅពីរថ្ងៃធ្វើការ។

ទំនាក់ទំនង →
តើ Sleekshot ឥតគិតថ្លៃមែនទេ?
មែន។ Sleekshot សម្រាប់ Windows និង Mac ប្រើឥតគិតថ្លៃ មិនបាច់បង្កើតគណនី ហើយគ្មាន watermark លើ screenshot ឬវីដេអូទេ។ អាជ្ញាប័ណ្ណ Pro មិនចាំបាច់ទិញទេ វាគ្រាន់តែជាវិធីជួយក្រុមយើងឱ្យបន្តធ្វើកម្មវិធីនេះ។
តើប្រើបានលើ Windows កំណែណាខ្លះ?
Windows 10 (កំណែ 1809 ឡើងទៅ) និង Windows 11 ទាំងលើកុំព្យូទ័រធម្មតា និង laptop ដែលប្រើ chip ARM។ បើដំឡើងពី Microsoft Store កម្មវិធីនឹង update ដោយខ្លួនឯង។ ឬទាញយកកម្មវិធីដំឡើងពីទីនេះផ្ទាល់ក៏បាន។
តើធ្វើដូចម្ដេចឱ្យគ្រាប់ចុច PrtSc បើក Sleekshot?
ជាធម្មតា PrtSc ប្រើបានភ្លាម។ បើចុចហើយ Snipping Tool បើកជំនួស សូមចុចប៊ូតុង Bind PrtSc to Sleekshot ក្នុង Settings របស់ Sleekshot ដើម្បីដោះស្រាយដោយចុចតែម្ដង។ បើចង់ធ្វើដោយខ្លួនឯង សូមចូល Settings → Bluetooth & devices → Keyboard ហើយបិទ Use the Print screen key to open screen capture។ លើ Windows កំណែចាស់ ជម្រើសនេះនៅក្នុង Settings → Accessibility → Keyboard។
តើ Sleekshot ថតវីដេអូអេក្រង់មានសំឡេងបានទេ?
បាន។ ចុច V ដើម្បីប្ដូរទៅថតវីដេអូ ជ្រើសកន្លែងដែលចង់ថត ហើយចុច Ctrl+R។ វីដេអូរក្សាទុកជា MP4 មានសំឡេងកុំព្យូទ័រ សំឡេងមីក្រូហ្វូន និងមុខអ្នកពី webcam ក្នុងរង្វង់តូច (បើចង់)។ ថតបានយូរតាមចិត្ត ហើយគ្មាន watermark។
តើចម្លងអក្សរពី screenshot បានទេ?
បាន។ ជ្រើសអក្សរលើអេក្រង់ ហើយចុច Ctrl+O (លើ Mac ចុច ⌘⇧C)។ កុំព្យូទ័ររបស់អ្នកអានអក្សរដោយខ្លួនឯង ដូច្នេះរូបភាពមិនផ្ញើទៅណាទេ។
តើ screenshot រក្សាទុកនៅឯណា?
មិនរក្សាទុកទៅណាទេ រហូតដល់អ្នកសម្រេចចិត្ត។ Ctrl+C ចម្លងរូប ដើម្បីបិទភ្ជាប់ដោយ Ctrl+V។ Ctrl+S រក្សាទុកជាឯកសារ។ Ctrl+Shift+S រក្សាទុកក្នុង folder ដែលអ្នកប្រើលើកមុន។ ក្នុង Settings អ្នកក៏អាចឱ្យវារក្សាទុកដោយខ្លួនឯងទៅ folder មួយបានដែរ។
តើអ្នកណាអាចមើល screenshot ដែលខ្ញុំផ្ញើជា link?
អ្នកណាក៏មើលបាន បើគេមាន link នោះ។ រូបភាព upload តែពេលអ្នកចុច Ctrl+U ខ្លួនឯងប៉ុណ្ណោះ។ បើលើ screenshot មានពាក្យសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួន សូមធ្វើឱ្យព្រិលវាសិន។
តើមានកំណែ Mac ដែរឬទេ?
មាន។ Sleekshot សម្រាប់ Mac ទាញយកឥតគិតថ្លៃពី Mac App Store (ត្រូវការ macOS 12 ឡើងទៅ)។ វាថត screenshot បាន គូសព្រួញ សរសេរអក្សរ ធ្វើឱ្យព្រិលអ្វីដែលមិនចង់ឱ្យគេឃើញ និងចម្លងអក្សរពីរូបភាព។ លើ Mac មិនទាន់ថតវីដេអូអេក្រង់បានទេ មុខងារនេះមានតែលើ Windows។

ចុចតិច ធ្វើបានច្រើន

ឥតគិតថ្លៃសម្រាប់ Windows 10 និង 11។ ដំឡើងពី Microsoft Store បានក្នុងប៉ុន្មានវិនាទី។

មានអ្នកប្រើ 20,000+ នាក់ហើយ ដែលសន្សំពេលបានរាល់ថ្ងៃ